ស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវផ្លាស់ប្តូរ ? នៅពេលច្បាប់ថ្មីហាមឃាត់អ្នកមានទោស មិនអាចធ្វើប្រធាន ឬអនុប្រធានបក្សនយោបាយ

FN ៖ បន្ទាប់ពីមានការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដើម្បីកំណត់ថា អ្នកដែលមានទោសមិនអាចធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយនោះ ពិតជាធ្វើឲ្យអ្នកនយោបាយមួយចំនួនភ័យស្លន់ស្លោរ។ មន្រ្តីគណបក្សប្រជាជនកម្ពុជា សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនអនញ្ញាតឲ្យអ្នកមាន ទោសធ្វើនយោបាយនេះ អាចនឹងរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។ អ្នកវិភាគបានលើកឡើងថា នៅពេលច្បាប់ថ្មីនេះចូលជាធរមានភ្លាមៗ ពេលនេះស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ ដែលមានរូបលោក កឹម សុខា និងលោក សម រង្ស៊ី នឹងត្រូវរុះរើចោលទាំងអស់ ព្រោះវាខុសច្បាប់ហើយ។ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមិនអាចឈរឈ្មោះជាប្រធានគណបក្សតទៅទៀតទេ។ អ្នកវិភាគបានបន្តលើកឡើងថា ករណីនេះប្រសិនបើខាងគណបក្សមិនអនុវត្តតាមច្បាប់ថ្មីនោះ វិធានការផ្លូវច្បាប់នឹងកើតមាន។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅល្ងាចនេះ(ថ្ងៃព្រហស្បតិ្ត) នឹងមានកិច្ចប្រជុំដើម្បីស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ថា ប្រធាន ឬអនុប្រធានបក្សនយោបាយណា ដែលជាទណ្ឌិត ឬមានពិរុទ្ធ គឺមិនអាចនៅឈរឈ្មោះ ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយទៀតនោះឡើយ។ … Continue reading ស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវផ្លាស់ប្តូរ ? នៅពេលច្បាប់ថ្មីហាមឃាត់អ្នកមានទោស មិនអាចធ្វើប្រធាន ឬអនុប្រធានបក្សនយោបាយ